ទុតិយកថា 5:12-15
ទុតិយកថា 5:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរគោរពថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក។ ក្នុងរវាងប្រាំមួយថ្ងៃ ត្រូវធ្វើអស់ទាំងកិច្ចការរបស់អ្នកចុះ តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទាំងអ្នក ឬកូនប្រុសកូនស្រីរបស់អ្នក ទាំងបាវបម្រើប្រុស ឬបាវបម្រើស្រី ទាំងគោ ឬលា ឬសត្វរបស់អ្នកណាមួយក្តី ឬអ្នកប្រទេសក្រៅ ដែលនៅជាមួយអ្នកក្តី ដើម្បីឲ្យបាវបម្រើប្រុស និងបាវបម្រើស្រីរបស់អ្នក បានសម្រាកដូចអ្នកដែរ។ ចូរនឹកចាំថា អ្នកធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាជាព្រះរបស់អ្នកបាននាំអ្នកចេញពីស្រុកនោះមក ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ហេតុនេះហើយបានជាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
ទុតិយកថា 5:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរគោរពថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានបង្គាប់ដល់អ្នក។ អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវឲ្យអ្នកបម្រើប្រុសស្រីរបស់អ្នកបានសម្រាកដូចអ្នកដែរ។ អ្នកត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីទីនោះ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
ទុតិយកថា 5:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ តែដល់ថ្ងៃទី៧ ជាថ្ងៃឈប់សំរាកនៃព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯង ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះគោ ឬលា ឬសត្វឯងណាមួយក្តី ឬអ្នកដទៃ ដែលនៅជាមួយនឹងឯងក្តី ដើម្បីឲ្យបាវប្រុសបាវស្រីឯងបានសំរាកដូចជាឯងដែរ ចូរនឹកចាំថា ឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុលើកសំរេច ហេតុដូច្នេះបានជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកឲ្យឯងកាន់ថ្ងៃឈប់សំរាកនេះ។