ទុតិយកថា 4:10
ទុតិយកថា 4:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។
ទុតិយកថា 4:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។
ទុតិយកថា 4:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺពីថ្ងៃដែលឯងបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុងកាលដែលទ្រង់មានបន្ទូលមកអញថា ចូរប្រមូលពួកបណ្តាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត