ទុតិយកថា 31:7
ទុតិយកថា 31:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខសាសន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកត្រូវទៅជាមួយប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់គេថា នឹងឲ្យដល់គេ។ អ្នកត្រូវឲ្យគេចាប់យកស្រុកនោះ ទុកជាមត៌ក។
ទុតិយកថា 31:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។
ទុតិយកថា 31:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏ហៅយ៉ូស្វេមក ប្រាប់នៅចំពោះមុខនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា ចូរមានកំឡាំង ហើយចិត្តក្លាហានចុះ ដ្បិតត្រូវឲ្យឯងទៅជាមួយនឹងបណ្តាជនទាំងនេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកឰយុកោថា នឹងឲ្យដល់គេ ហើយត្រូវឲ្យគេបានស្រុកនោះ ទុកជាមរដក