ទុតិយកថា 31:1-3

ទុតិយកថា 31:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ទៀត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។

ចែក​រំលែក
អាន ទុតិយកថា 31

ទុតិយកថា 31:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​បន្ដ​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ"។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​យាង​នាំ​មុខ​អ្នក។ ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​ទាំង​នេះ។ លោក​យ៉ូស្វេ​នឹង​នាំ​មុខ​អ្នក​ឆ្លង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។

ចែក​រំលែក
អាន ទុតិយកថា 31

ទុតិយកថា 31:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ទៅ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​អ៊ីស្រាអែល​គ្រប់​គ្នា រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ អញ​អាយុ​បាន​១២០​ឆ្នាំ​ហើយ អញ​មិន​អាច​នឹង​ចេញ​ចូល​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​មក​អញ​ថា មិន​ត្រូវ​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ដែរ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​បំផ្លាញ​សាសន៍​ទាំង​នោះ​ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​ចាប់​យក​ស្រុក​គេ​បាន ឯ​យ៉ូស្វេ​នេះ លោក​នឹង​នាំ​ឯង​ឆ្លង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ

ចែក​រំលែក
អាន ទុតិយកថា 31