ទុតិយកថា 30:20
ទុតិយកថា 30:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
ទុតិយកថា 30:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចូរស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។
ទុតិយកថា 30:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯងដែរ ឲ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកឰយុកោឯងថានឹងឲ្យដល់គេ។