ទុតិយកថា 18:10-12

ទុតិយកថា 18:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង ។ មិន​ត្រូវ​ឲ្យ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប ទស្សន៍‌ទាយ ប្រព្រឹត្ត​មន្ត‌អាគម ឬ​អំពើ​អាប‌ធ្មប់ ធ្វើ​អំពើ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ទៅ​រក​គ្រូ​ទាយ មើល​ជោគ‌រាសី និង​ខាប​ព្រលឹង​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជា‌ជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។

ចែក​រំលែក
អាន ទុតិយកថា 18

ទុតិយកថា 18:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់ គ្រូ​ស្នេហ៍ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោចឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។

ចែក​រំលែក
អាន ទុតិយកថា 18