ទុតិយកថា 15:1-4
ទុតិយកថា 15:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប្រាំពីរឆ្នាំម្ដង គឺនៅចុងឆ្នាំ អ្នកត្រូវដោះលែងបំណុល។ នេះជារបៀបដោះលែងបំណុល គ្រប់ទាំងម្ចាស់បំណុល ត្រូវតែលើកលែងបំណុលដែលខ្លួនបានឲ្យអ្នកជិតខាងខ្ចី មិនត្រូវទារពីអ្នកជិតខាង ឬពីបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះការដោះលែងរបស់ព្រះយេហូវ៉ា បានប្រកាសចេញហើយ។ អ្នកអាចទារបំណុលពីអ្នកប្រទេសក្រៅបាន តែបំណុលដែលបងប្អូនរួមជាតិរបស់អ្នកជំពាក់អ្នក នោះត្រូវលើកលែងចេញ។ ប៉ុន្តែ នឹងគ្មានអ្នកក្រក្នុងចំណោមអ្នករាល់គ្នាឡើយ ដ្បិតព្រះយេហូវ៉ានឹងប្រទានពរអ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកកាន់កាប់ទុកជាមតរក
ទុតិយកថា 15:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។ ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។
ទុតិយកថា 15:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់វេលាផុតរាល់តែ៧ឆ្នាំ នោះត្រូវឲ្យមានការប្រោសលែង នេះជារបៀបនៃការប្រោសលែងនោះ គឺគ្រប់ទាំងម្ចាស់បំណុលត្រូវតែលើកលែងបំណុល ចំពោះអ្នកជិតខាងដែលបានខ្ចីខ្លួន មិនត្រូវឲ្យតឹងទារពីអ្នកជិតខាងនោះ ឬពីបងប្អូនណាឡើយ ដ្បិតការប្រោសលែងផងព្រះយេហូវ៉ា បានប្រកាសប្រាប់ស្រេចហើយ ឯងនឹងទារពីអ្នកប្រទេសក្រៅបាន តែរបស់អ្វីផងឯងដែលនៅនឹងបងប្អូនឯង នោះត្រូវលើកលែងចោលចេញ ប៉ុន្តែនឹងគ្មានអ្នកទ័លក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមក ឲ្យឯងចាប់យកជាមរដកនោះជាមិនខាន