ចោទិយ‌កថា 15:1-4

ចោទិយ‌កថា 15:1-4 ពគប

ដល់​វេលា​ផុត​រាល់​តែ​៧​ឆ្នាំ នោះ​ត្រូវ​ឲ្យ​មាន​ការ​ប្រោស​លែង នេះ​ជា​របៀប​នៃ​ការ​ប្រោស​លែង​នោះ គឺ​គ្រប់​ទាំង​ម្ចាស់​បំណុល​ត្រូវ​តែ​លើក​លែង​បំណុល ចំពោះ​អ្នក​ជិត​ខាង​ដែល​បាន​ខ្ចី​ខ្លួន មិន​ត្រូវ​ឲ្យ​តឹង​ទារ​ពី​អ្នក​ជិត​ខាង​នោះ ឬ​ពី​បង​ប្អូន​ណា​ឡើយ ដ្បិត​ការ​ប្រោស​លែង​ផង​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ប្រាប់​ស្រេច​ហើយ ឯង​នឹង​ទារ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​របស់​អ្វី​ផង​ឯង​ដែល​នៅ​នឹង​បង​ប្អូន​ឯង នោះ​ត្រូវ​លើក​លែង​ចោល​ចេញ ប៉ុន្តែ​នឹង​គ្មាន​អ្នក​ទ័ល‌ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​មក ឲ្យ​ឯង​ចាប់​យក​ជា​មរដក​នោះ​ជា​មិន​ខាន

អាន ចោទិយ‌កថា 15