ទុតិយកថា 13:3
ទុតិយកថា 13:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។
ទុតិយកថា 13:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។
ទុតិយកថា 13:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមិនត្រូវឲ្យឯងស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ