ទុតិយកថា 13:1-3
ទុតិយកថា 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប្រសិនបើមានហោរាណាម្នាក់ ឬអ្នកយល់សប្ដិណាកើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា រួចទីសម្គាល់ ឬការអស្ចារ្យដែលអ្នកនោះប្រាប់កើតឡើងមែន ហើយគេនិយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់) នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។
ទុតិយកថា 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍អ្វីមួយ បើទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍នោះកើតមានមែន តែជននោះបបួលអ្នកទៅជំពាក់ចិត្ត និងគោរពបម្រើព្រះដទៃទៀតដែលអ្នករាល់គ្នាពុំស្គាល់ កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។
ទុតិយកថា 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើកាលណាមានហោរាណា ឬអ្នកណាកើតឡើងនៅក្នុងពួកឯង ដែលតែងតែយល់សប្ត ហើយអ្នកនោះប្រាប់ទីសំគាល់ ឬពីការអស្ចារ្យណា រួចទីសំគាល់ ឬការអស្ចារ្យនោះកើតមកមែន តាមដូចជាអ្នកនោះប្រាប់មកឯង ដោយល្បួងថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលឯងមិនបានស្គាល់សោះ) នោះមិនត្រូវឲ្យឯងស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ