កូឡូស 4:1-5

កូឡូស 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​ខ្លួន​ដោយ​សុចរិត និង​យុត្តិ‌ធម៌​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅ‌ហ្វាយ​ម្នាក់​នៅ​ស្ថាន‌សួគ៌​ដែរ។ ចូរ​ព្យាយាម​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​ការ​នេះ​ឯង ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​សម្ដែង​សេចក្ដី​អាថ៌​កំបាំង​នេះ តាម​ដែល​ខ្ញុំ​ត្រូវនិយាយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​ចេះ​ប្រើ​ពេល​វេលា​ផង។

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត និង​យុត្តិធម៌​ដល់​អ្នក​បម្រើ​របស់​ខ្លួន ដោយ​ដឹង​ថា បងប្អូន​ផ្ទាល់​ក៏​មាន​ម្ចាស់​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ*​ដែរ។ ចូរ​ព្យាយាម​អធិស្ឋាន* ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​អធិស្ឋាន​នេះ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ផង។ ចូរ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​យើង​ដែរ ដើម្បី​ព្រះអង្គ​បើក​ទ្វារ​ចំហ​ឲ្យ​យើង​មាន​ឱកាស​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រិស្ត ដ្បិត​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គម្រោង‌ការ​នេះ​ឯង។ សូម​ទូល‌អង្វរ​ព្រះអង្គ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បំរើ​របស់​អ្នក តាម​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ​១​នៅ​ស្ថាន‌សួគ៌​ដែរ។ ចូរ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ‌គុណ ព្រម​ទាំង​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះ‌បន្ទូល ជា​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង ដោយ​ព្រោះ​ព្រះ‌បន្ទូល​នោះ​ឯង ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះ‌បន្ទូល តាម​ដែល​គួរ​គប្បី ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:1-5

កូឡូស 4:1-5 គខបកូឡូស 4:1-5 គខបកូឡូស 4:1-5 គខប