អេម៉ុស 9:13-14

អេម៉ុស 9:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។ យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​ទី​ក្រុង​ដែល​ខូច‌បង់​ទាំង​ប៉ុន្មាន​ឡើង​វិញ ដើម្បី​រស់​នៅ គេ​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ផឹក​ស្រា​ពី​ផល​ទំពាំង‌បាយជូរ​នោះ គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ​ផល​ពី​ចម្ការ​នោះ​ដែរ។

ចែក​រំលែក
អាន អេម៉ុស 9

អេម៉ុស 9:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។

ចែក​រំលែក
អាន អេម៉ុស 9

អេម៉ុស 9:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល មាន​ថ្ងៃ​មក ដែល​អ្នក​ភ្ជួរ‌រាស់​នឹង​ធ្វើ​ការ ដរាប​ដល់​ជួប​នឹង​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ធ្វើ​ការ​ដរាប​ដល់​ជួប​នឹង​អ្នក​ដែល​សាប‌ព្រោះ នោះ​ភ្នំ​ធំ​ទាំង​ប៉ុន្មាន នឹង​ស្រក់​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដែរ អញ​នឹង​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ខូច​បង់​ឡើង ព្រម​ទាំង​អាស្រ័យ​នៅ​ផង គេ​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ក៏​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​ផល​ពី​ចំការ​នោះ គេ​នឹង​ដាំ​ច្បារ ហើយ​ស៊ី​ផល​នោះ​ដែរ

ចែក​រំលែក
អាន អេម៉ុស 9