អេម៉ុស 4:13
អេម៉ុស 4:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមើល៍ ព្រះដែលសូនធ្វើភ្នំ ហើយបង្កើតខ្យល់ ព្រះអង្គថ្លែងប្រាប់ឲ្យមនុស្សស្គាល់គំនិតរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយព្រះអង្គដើរជាន់ទីខ្ពស់ៗនៃផែនដី ព្រះនាមរបស់ព្រះអង្គគឺ «យេហូវ៉ា ជាព្រះនៃពួកពលបរិវារ»។
អេម៉ុស 4:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី ព្រះអង្គមាននាមថាព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
អេម៉ុស 4:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមើល ព្រះដែលទ្រង់សូនធ្វើភ្នំទាំងប៉ុន្មាន ក៏បង្កើតខ្យល់ ហើយថ្លែងប្រាប់ដល់មនុស្សអំពីគំនិតដែលនៅក្នុងខ្លួនគេ ព្រមទាំងធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយយាងលើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីផង ព្រះនាមរបស់ទ្រង់គឺ «យេហូវ៉ាជាព្រះនៃពួកពលបរិវារ»។