អេម៉ុស 1:1-2

អេម៉ុស 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។ លោក​ពោល​ថា ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។

ចែក​រំលែក
អាន អេម៉ុស 1

អេម៉ុស 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ពាក្យ​របស់​លោក​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រា‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា: ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។

ចែក​រំលែក
អាន អេម៉ុស 1