កិច្ចការ 9:26-28

កិច្ចការ 9:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម លោក​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​គេ​ទាំង​អស់​គ្នា​ខ្លាច​លោក ដ្បិត​គេ​មិន​ជឿ​ថា លោក​ជា​សិស្ស​ឡើយ។ ប៉ុន្ដែ លោក​បាណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​លោក​ទៅ​ជួប​ពួក​សាវក រួច​រៀប​រាប់​ប្រាប់​គេពី​ដំណើរ​ដែល​លោក​សុល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់លោក និង​ពី​ដំណើរ​ដែល​លោក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ក្រុង​ដាម៉ាស ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ ដូច្នេះ លោក​ក៏​នៅ​ជា‌មួយ​ពួកសាវក ហើយ​ចេញ​ចូល​ក្រុង​យេរូ‌សាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។ ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ក្រុម​សាវ័ក​ជានិច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន

ចែក​រំលែក
អាន កិច្ចការ 9