កិច្ចការ 9:11-12
កិច្ចការ 9:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ“ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន* ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះ អាណាណាស ចូលមកដាក់ដៃ*លើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។
កិច្ចការ 9:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើង ទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិស្ឋាន ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន៉្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង
កិច្ចការ 9:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅតាមផ្លូវដែលហៅថា "ផ្លូវត្រង់" ហើយរកមើលមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិត មើល៍ គាត់កំពុងតែអធិស្ឋាន ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។