កិច្ចការ 22:30
កិច្ចការ 22:30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់ពីមូលហេតុ ដែលសាសន៍យូដាចោទប្រកាន់លោកប៉ុល លោកមេទ័ពក៏ស្រាយចំណង ហើយបង្គាប់ឲ្យពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចក៏នាំលោកប៉ុលចុះមក ហើយឲ្យឈរនៅមុខពួកគេ។
កិច្ចការ 22:30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំឲ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឲ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឲ្យពួកនាយកបូជាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូលជួបជុំគ្នា ហើយឲ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។
កិច្ចការ 22:30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ថ្ងៃស្អែកឡើង លោកក៏ស្រាយចំណង ហើយប្រាប់ដល់ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់ ឲ្យប្រជុំគ្នា រួចលោកនាំប៉ុលចុះមក ដាក់នៅកណ្តាលពួកគេ ដោយចង់ដឹងច្បាស់ ពីហេតុអ្វីបានជាពួកសាសន៍យូដាចោទប្រកាន់គាត់ដូច្នោះ។