កិច្ចការ 22:26-29

កិច្ចការ 22:26-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាប​លោក​មេ‌បញ្ជា‌ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​ទេ​តើ»។ លោក​មេ‌បញ្ជា‌ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន»។ លោក​មេ‌បញ្ជា‌ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម៉ាំង»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម៉ាំង តាំង​ពី​កំណើត​មក​ម៉្លេះ»។ ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:26-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​មេទ័ព​រង​ឮ​ដូច្នេះ គាត់​ក៏​ទៅ​ជម្រាប​មេទ័ព​ធំ​ថា៖ «តើ​លោក​គិត​ធ្វើ​អ្វី​ហ្នឹង? ដ្បិត​អ្នកនេះ​ជា​សាសន៍​រ៉ូម​ទេ​តើ»។ មេទ័ព​ធំ​ក៏​ចូល​មក​សួរ​លោក​ប៉ុល​ថា៖ «ចូរ​ប្រាប់​ខ្ញុំ​មក៍ តើ​អ្នក​ជា​សាសន៍​រ៉ូម​មែន​ឬ?» លោក​ឆ្លើយ​ថា៖ «បាទ!» មេទ័ព​ធំ​ពោល​ថា៖ «ខ្ញុំ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម​នេះ»។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម​តាំង​ពី​កំណើត​មក​ម៉្លេះ»។ ដូច្នេះ អស់​អ្នក​បម្រុង​នឹង​សួរ​ចម្លើយ​លោក​ប៉ុល ក៏​ដក​ខ្លួនថយ​ចេញ​ពី​លោក​ភ្លាម ហើយ​មេទ័ព​ធំ​ក៏​ភិត​ភ័យ​ដែរ ដ្បិត​គាត់​ដឹង​ថា លោក​ប៉ុលមានសញ្ជាតិ​រ៉ូម ព្រោះគាត់​បាន​ជ្រុល​ចង​លោក​ទៅ​ហើយ។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:26-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​មេ​ទ័ព​រង​ឮ​ដូច្នេះ នោះ​ក៏​ទៅ​ជំរាប​ដល់​មេ​ទ័ព​ធំ​ថា លោក​គិត​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​មនុស្ស​នោះ​ជា​សាសន៍​រ៉ូម នោះ​មេ​ទ័ព​ធំ​ចូល​មក​សួរ​ប៉ុល​ថា ចូរ​ប្រាប់​អញ ឯង​ជា​សាសន៍​រ៉ូម​ឬ គាត់​ឆ្លើយ​ថា បាទ លោក​ក៏​និយាយ​ថា អញ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​ចូល​ជាតិ​រ៉ូម​នេះ តែ​ប៉ុល​និយាយ​ថា ខ្ញុំ​នេះ​កើត​មក​ជា​សាសន៍​រ៉ូម​តែ​ម្តង ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ

ចែក​រំលែក
អាន កិច្ចការ 22