កិច្ចការ 22:14-23

កិច្ចការ 22:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គាត់​និយាយ​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង បាន​តម្រូវ​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អង្គ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​ព្រះ​សូរ​សៀង​ចេញ​ពី​ព្រះ‌ឱស្ឋរបស់​ព្រះ‌អង្គ​ផ្ទាល់ ដ្បិត​បង​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ទាំង​អស់ ពី​ហេតុ‌ការណ៍​ដែលបង​បាន​ឃើញ និង​បាន​ឮ។ ឥឡូវ​នេះ តើ​បង​នៅ​ចាំ​អ្វីទៀត? ចូរ​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដើម្បី​លាង​បាប​របស់​បង​ទៅ!"។ កាល​ខ្ញុំ​បាន​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ ខ្ញុំ​ក៏​លង់​ស្មាតី​ទៅ ហើយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ទេ"។ ខ្ញុំ​ក៏​ទូល​ថា "ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ស្រាប់​ហើយ​ថា នៅ​តាម​សាលា​ប្រជុំ ទូល​បង្គំ​បាន​ចាប់​អស់​អ្នក​ដែល​បាន​ជឿ​ដល់ព្រះ‌អង្គ​ដាក់​គុក ហើយ​វាយ​ដំទៀត​ផង។ កាល​ឈាម​របស់​លោក​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​បាន​ខ្ចាយ នោះ​ទូល​បង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ ទាំង​យល់​ព្រមឲ្យ​គេ​សម្លាប់​គាត់ ដោយ​នៅ​យាម​អាវ​របស់​ពួក​អ្នកដែល​សម្លាប់​គាត់ផង​ដែរ"។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ"»។ ពេល​បណ្តាជន​ស្តាប់​លោក​មាន​ប្រសាសន៍​ដល់​ត្រឹម​នោះ គេ​ក៏​ស្រែក​ឡើង​ថា «ចូរ​សម្លាប់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ!»។ ពេល​គេ​កំពុង​ស្រែក ទាំងគ្រវែង​អាវ​របស់​គេ​ចោល ហើយ​បាច​ធូលី​ដី​ទៅ​លើ

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត និង​ឲ្យ​បង​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។ ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប*​ឲ្យ”។ ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។ ខ្ញុំ​ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំ*​នានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​យក​ទៅ​ឃុំ‌ឃាំង និង​វាយ‌ដំ​ទៀត​ផង។ នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។ ពេល​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។ បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។ គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​គាត់​និយាយ​មក​ខ្ញុំ​ថា ព្រះ​នៃ​ពួក​ឰយុកោ​យើង​បាន​ដំរូវ​ឲ្យ​អ្នក​ស្គាល់​ចំណង់​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​សំឡេង​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដ្បិត​អ្នក​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់ ដល់​មនុស្ស​ទាំង​អស់ ពី​គ្រប់​ការ​ដែល​អ្នក​បាន​ឃើញ​បាន​ឮ ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើង ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ហើយ​ក៏​ឃើញ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឆាប់ ពី​ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ទេ ខ្ញុំ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ថា ទូលបង្គំ​បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់​ទ្រង់​ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង កាល​ដែល​ឈាម​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ បាន​ត្រូវ​ខ្ចាយ នោះ​ទូលបង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ បាន​ទាំង​យល់​ព្រម​ឲ្យ​សំឡាប់​គាត់ ហើយ​នៅ​ចាំ​អាវ​នៃ​ពួក​អ្នក ដែល​សំឡាប់​គាត់​ផង នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ដ្បិត​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ។ គេ​ក៏​ស្តាប់​គាត់​ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​ស្រែក​ឡើង ទាំង​កន្ត្រាក់​ដោះ​អាវ​គេ​ចេញ ហើយ​បាច​ធូលី​ដី​ទៅ​លើ

ចែក​រំលែក
អាន កិច្ចការ 22