កិច្ចការ 19:21-40
កិច្ចការ 19:21-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះ ខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។ លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ មានជាងចម្លាក់ម្នាក់ឈ្មោះ ដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កម្រៃជាច្រើនដល់ពួកកូនជាង។ គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។ កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ូលទៅផង។ លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែ ពួកសិស្ស*បានឃាត់លោកមិនឲ្យទៅទេ សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។ នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។ ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ឈ្មោះ អលេក្សានត្រុស ឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ ប៉ុន្តែ កាលប្រជាជនឃើញថាគាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអាន ជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ត្រង់នេះ គ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។ បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។ បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះឡើយ»។
កិច្ចការ 19:21-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍ទាំងនេះមក ព្រះវិញ្ញាណបានជម្រុញឲ្យលោកប៉ុលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន ស្រុកអាខៃ ហើយបន្តដំណើរទៅក្រុងយេរូសាឡិម។ លោកមានប្រសាសន៍ថា៖ «ក្រោយពីខ្ញុំបានទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលក្រុងរ៉ូមដែរ»។ លោកបានចាត់អ្នកជំនួយរបស់លោកពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែឯលោកវិញ លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ នៅគ្រានោះ មានការច្រួលច្របល់កើតឡើងយ៉ាងខ្លាំងអំពីផ្លូវនោះ។ មានបុរសម្នាក់ឈ្មោះដេមេទ្រាស ជាជាងចម្លាក់ ដែលធ្វើអាស្រមព្រះនាងឌីអានពីប្រាក់ គាត់ជួយពួកជាងទាំងប៉ុន្មានឲ្យបានកម្រៃជាច្រើន។ គាត់បានប្រមូលកូនជាងទាំងប៉ុន្មាន និងពួកអ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «អ្នករាល់គ្នាអើយ អ្នកដឹងថា យើងមានទ្រព្យសម្បត្តិដោយសារមុខរបរនេះ អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។ ដូច្នេះ មិនត្រឹមតែអន្តរាយដល់មុខរបររបស់យើង ដោយគេលែងរាប់អានប៉ុណ្ណោះទេ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិដល់ព្រះវិហាររបស់ព្រះនាងឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលអ្នកស្រុកអាស៊ីទាំងអស់ និងពិភពលោកទាំងមូលថ្វាយបង្គំ ក៏នឹងត្រូវសាបសូន្យដែរ»។ ពេលគេឮដូច្នេះ គេខឹងយ៉ាងខ្លាំង ហើយស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូរ ទ្រង់ធំវិសេស!»។ ដូច្នេះ ទីក្រុងក៏មានពេញដោយភាពវឹកវរ ហើយគេលើកគ្នាចាប់អូសលោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ុល សម្រុកចូលទៅក្នុងទីលានមហោស្រព ។ ប៉ុន្ដែ ពេលលោកប៉ុលមានបំណងចូលទៅក្នុងចំណោមបណ្តាជន ពួកសិស្សមិនព្រមឲ្យលោកទៅទេ។ សូម្បីតែពួកមន្រ្តីនៅស្រុកអាស៊ីខ្លះ ដែលជាមិត្តសម្លាញ់របស់លោក ក៏បានចាត់គេមកអង្វរលោក កុំឲ្យប្រថុយចូលទៅក្នុងទីលានមហោស្រពដែរ។ នៅពេលនោះ មានខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតអង្គប្រជុំទាំងមូលកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនទាំងដឹងថាគេប្រជុំគ្នារឿងអ្វីផង។ ពួកសាសន៍យូដាបានច្រានអ័លេក្សានត្រុសចេញពីចំណោមបណ្ដាជន ទៅឈរខាងមុខ ហើយអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះចង់ឆ្លើយបំភ្លឺនៅមុខប្រជាជន។ ប៉ុន្តែ ពេលគេដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នា ប្រមាណជាពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់ពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស!»។ កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។ ដូច្នេះ សេចក្ដីនេះគ្មានអ្នកណាអាចប្រកែកបានទេ គួរតែអ្នករាល់គ្នានៅស្ងៀមទៅ មិនត្រូវធ្វើដោយតក់ក្រហល់ដូច្នេះឡើយ។ អ្នករាល់គ្នាបាននាំអ្នកទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬជាអ្នកប្រមាថដល់ព្រះរបស់យើងទេ។ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលមកជាមួយគាត់ មានរឿងអ្វីទាស់នឹងអ្នកណា នោះមានសាលាក្តីបើកចំហស្រាប់ ហើយមានទាំងលោកអភិបាលជាតិរ៉ូមផង ត្រូវឲ្យគេដាក់ពាក្យបណ្ដឹងទៅ។ ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាចង់សួរពីបញ្ហាផ្សេងទៀត នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់វិញ។ ដ្បិតយើងពិតជាស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយជាប់ចោទពីរឿងបះបោរដែលកើតឡើងនៅថ្ងៃនេះ ព្រោះគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំគ្នានេះបានឡើយ»។
កិច្ចការ 19:21-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះ ខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។ លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ មានជាងចម្លាក់ម្នាក់ឈ្មោះ ដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កម្រៃជាច្រើនដល់ពួកកូនជាង។ គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។ កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ូលទៅផង។ លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែ ពួកសិស្ស*បានឃាត់លោកមិនឲ្យទៅទេ សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។ នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។ ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ឈ្មោះ អលេក្សានត្រុស ឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ ប៉ុន្តែ កាលប្រជាជនឃើញថាគាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអាន ជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ត្រង់នេះ គ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។ បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។ បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះឡើយ»។
កិច្ចការ 19:21-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថាកាលណាបានដើរកាត់ស្រុកម៉ាសេដូន នឹងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ នឹងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។ នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ ដ្បិតមានមនុស្សម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ គាត់ជួយដល់ពួកជាងទាំងប៉ុន្មាន ឲ្យបានកំរៃជាច្រើន កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមក នោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណេះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយគេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិ ដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលគ្រប់ស្រុកអាស៊ី នឹងលោកីយទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ កាលគេឮសេចក្ដីនោះហើយ គេក៏មានពេញដោយសេចក្ដីកំហឹង ហើយស្រែកប្រកាសថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស នោះក៏កើតមានវឹកវរពេញក្នុងក្រុង គេស្រុះចិត្តគ្នាចាប់កន្ត្រាក់កៃយុស នឹងអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលដើរដំណើរជាមួយនឹងប៉ុល នាំម្នីម្នាចូលទៅក្នុងរោងជំនុំ ឯប៉ុល គាត់គិតចូលទៅឯបណ្តាជនដែរ តែពួកសិស្សមិនព្រមឲ្យទៅទេ ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ ឯបណ្តាជន ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតមនុស្សក្នុងចំណោមនោះ កំពុងជ្រួលជ្រើមជាខ្លាំង ច្រើនមិនដឹងជាគេប្រជុំគ្នាដោយហេតុអ្វីផង ពួកសាសន៍យូដាក៏ច្រានអ័លេក្សានត្រុសចេញពីហ្វូងមនុស្សទៅខាងមុខ គាត់ក៏ធ្វើគ្រឿងសំគាល់នឹងដៃ ចង់ដោះសានឹងបណ្តាមនុស្ស កាលគេបានដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នាចំនួនប្រហែលជា២ម៉ោងថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ ដូច្នេះ ដែលសេចក្ដីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវឲ្យធ្វើដោយរលះរលាំងដូច្នេះឡើយ អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬប្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ ដូច្នេះ បើសិនជាដេមេទ្រាស នឹងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ តែបើអ្នករាល់គ្នាចង់សួរពីដំណើរណាទៀត នោះត្រូវតែបានសំរេចក្នុងជំនុំ ដែលប្រជុំតាមច្បាប់វិញ ដ្បិតខ្លាចក្រែងយើងត្រូវទោសជាពួកបះបោរ ដោយព្រោះរឿងដែលកើតមកនៅថ្ងៃនេះ ដ្បិតគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំនេះបានទេ