កិច្ចការ 16:1-3

កិច្ចការ 16:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ក្នុង​ចំណោម​បងប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បងប្អូន​នៅ​ក្រុង​អ៊ីកូ‌នាម។ លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ព្រោះ​យោគ‌យល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ប៉ុល​បាន​ទៅ​ដល់​ក្រុង​ឌើបេ និងក្រុង​លីស្ត្រា ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​អ្នក​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រិក។ គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​ពួក​បង‌ប្អូន​នៅ​ក្រុង​លីស្ត្រា និងក្រុង​អ៊ីកូ‌នាម។ លោក​ប៉ុល​ចង់ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក ហើយ​លោក​បាន​នាំ​គាត់​ទៅ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​យោគ​យល់​ដល់​សាសន៍​យូដា​ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រិក។

ចែក​រំលែក
អាន កិច្ចការ 16