កិច្ចការ 16:1-3

កិច្ចការ 16:1-3 គកស១៦

លោក​ប៉ុល​បាន​ទៅ​ដល់​ក្រុង​ឌើបេ និងក្រុង​លីស្ត្រា ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​អ្នក​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រិក។ គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​ពួក​បង‌ប្អូន​នៅ​ក្រុង​លីស្ត្រា និងក្រុង​អ៊ីកូ‌នាម។ លោក​ប៉ុល​ចង់ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក ហើយ​លោក​បាន​នាំ​គាត់​ទៅ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​យោគ​យល់​ដល់​សាសន៍​យូដា​ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រិក។

អាន កិច្ចការ 16