២ សាំយូអែល 22:1-3

២ សាំយូអែល 22:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ និង​ជា​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។

២ សាំយូអែល 22:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សូល ព្រះ‌បាទ​ដាវីឌ​បាន​ពោល​ទំនុក​ទូល​ព្រះ‌យេហូវ៉ា​ថា៖ ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។

២ សាំយូអែល 22:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ថ្ងៃ ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពី​កណ្តាប់​ដៃ​នៃ​សូល នោះ​ទ្រង់​ក៏​ពោល​ទំនុក​នេះ​ទូល​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូលបង្គំ​ឲ្យ​រួច ព្រះ‌ទ្រង់​ជា​ថ្មដា​នៃ​ទូលបង្គំៗ​នឹង​យក​ទ្រង់​ជា​ទី​ពឹង ទ្រង់​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​ទី​ជ្រក‌កោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់