២ សាំយូអែល 22:1-3

២ សាំយូអែល 22:1-3 គខប

ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ និង​ជា​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។