២ ពង្សាវតារក្សត្រ 6:18-20

២ ពង្សាវតារក្សត្រ 6:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​ស៊ីរី បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ស្រវាំង​ទៅ» ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ​ស្រវាំង​តាម​ពាក្យ​អេលី‌សេ ហើយ​អេលី‌សេ​ប្រាប់​គេ​ថា៖ «មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស​ដែល​ត្រូវ​រក​នោះ» តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។ ពេល​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលី‌សេ​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្ដាល​ក្រុង​សាម៉ារី​ហើយ។

២ ពង្សាវតារក្សត្រ 6:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។ លោក​អេលីសេ​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន​មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។ លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​ប្រោស​ឲ្យ​ភ្នែក​របស់​អ្នក​ទាំង​នេះ​ភ្លឺ​ផង!»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។

២ ពង្សាវតារក្សត្រ 6:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ ហើយ​អេលី‌សេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។ លុះ​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលី‌សេ​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្តាល​ក្រុង​សាម៉ារី​ហើយ