២ ពង្សាវតារក្សត្រ 5:13
២ ពង្សាវតារក្សត្រ 5:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពួកអ្នកបម្រើរបស់លោកក៏អែបចូលជិត ជម្រាបថា៖ «លោកឪពុកអើយ ប្រសិនបើហោរានោះប្រាប់ឲ្យលោកធ្វើអ្វីដែលពិបាក តើលោកមិនធ្វើតាមទេឬ? បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត?»
២ ពង្សាវតារក្សត្រ 5:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ អ្នកបម្រើរបស់លោកចូលទៅជិតលោក ជម្រាបថា៖ «លោកឪពុក! ប្រសិនបើព្យាការីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ព្យាការីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្ដេចក៏លោកមិនធ្វើតាម?»។
២ ពង្សាវតារក្សត្រ 5:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែពួកអ្នកបំរើលោកក៏អែបចូលជិត ជំរាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត