២ ពង្សាវតារក្សត្រ 23:22-23
២ ពង្សាវតារក្សត្រ 23:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតគេមិនដែលបានប្រារព្ធពិធីបុណ្យរំលងបែបនេះ តាំងពីគ្រាពួកចៅហ្វាយដែលគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចយូដាទាំងប៉ុន្មានរហូតមក គឺនៅឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស ដែលគេធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម។
២ ពង្សាវតារក្សត្រ 23:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្ដេចនានានៃស្រុកអ៊ីស្រាអែល និងស្រុកយូដា គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះទេ។ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
២ ពង្សាវតារក្សត្រ 23:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែល រហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល នឹងពួកស្តេចយូដាទាំងប៉ុន្មានផង គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀស ដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។