២ ពង្សាវតារក្សត្រ 22:20
២ ពង្សាវតារក្សត្រ 22:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះបានជាយើងនឹងឲ្យអ្នកទៅជួបជុំនឹងបុព្វបុរសអ្នក ហើយគេនឹងបញ្ចុះសពអ្នកនៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកអ្នកនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលយើងនឹងនាំមកលើទីនេះទេ»។ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។
២ ពង្សាវតារក្សត្រ 22:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាយើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ រាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
២ ពង្សាវតារក្សត្រ 22:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាអញនឹងឲ្យឯងទៅជួបជុំនឹងពួកឰយុកោឯង ហើយគេនឹងបញ្ចុះឯង នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលអញនឹងនាំមកលើទីនេះទេ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។