២ ពង្សាវតារក្សត្រ 22:19
២ ពង្សាវតារក្សត្រ 22:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។
២ ពង្សាវតារក្សត្រ 22:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្ដាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២ ពង្សាវតារក្សត្រ 22:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ