២ ពង្សាវតារក្សត្រ 19:20
២ ពង្សាវតារក្សត្រ 19:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលនោះ លោកអេសាយជាកូនអ័ម៉ូស បានចាត់គេឲ្យទៅគាល់ស្ដេចហេសេគា ទូលថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា សេចក្ដីដែលអ្នកបានអធិស្ឋានដល់យើង ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះយើងបានយល់ព្រមហើយ។
២ ពង្សាវតារក្សត្រ 19:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូលអង្វរយើងស្ដីអំពីសានហេរីប ជាស្ដេចរបស់ស្រុកអាស្ស៊ីរីហើយ”។
២ ពង្សាវតារក្សត្រ 19:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ អេសាយ ជាកូនអ័ម៉ូស ក៏ចាត់គេ ឲ្យទៅឯហេសេគាទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ សេចក្ដីដែលឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះអញបានយល់ព្រមហើយ