២ យ៉ូហាន 1:9-13

២ យ៉ូហាន 1:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​នៅ​ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​គ្មាន​ព្រះ​ទេ។ អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​បង្រៀន​នោះ អ្នក​នោះ​មាន​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា។ ប្រសិន‌បើ​អ្នក​ណា​មក​រក​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​សេចក្ដី​នេះ មិន​ត្រូវ​ទទួល​អ្នក​នោះ​មក​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​អ្នក​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​ជម្រាប​សួរមនុស្ស​បែបនោះ អ្នក​នោះ​ក៏​មាន​ចំណែក​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើនត្រូវ​សរសេរ​មក​អ្នក​រាល់​គ្នា តែ​ខ្ញុំ​មិន​ចង់​ប្រើ​ក្រដាស និង​ទឹក​ខ្មៅ​នោះ​ទេ គឺ​ខ្ញុំ​សង្ឃឹម​ថានឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ទល់​មុខ​វិញ ដើម្បី​ឲ្យ​អំណរ​របស់​យើងបាន​ចម្រើន​ពោរ‌ពេញ។ កូន​ៗ​របស់​បង​ស្រី​លោក​ស្រី គឺ​បង​ស្រី​ដែល​ព្រះ​រើស​តាំង ក៏​សូម​ជម្រាប​សួរ​មក​លោក​ស្រី​ដែរ។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ យ៉ូហាន 1

២ យ៉ូហាន 1:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ត* គឺ​ទៅ​ហួស អ្នក​នោះ​គ្មាន​ព្រះ‌ជា‌ម្ចាស់​គង់​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ត ទើប​មាន​ព្រះ‌បិតា និង​ព្រះ‌បុត្រា​គង់​ជា​មួយ។ ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ព្រះ‌ឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​គេ​ផង ដ្បិត​អ្នក​ណា​ជម្រាប​សួរ​មនុស្ស​បែប​នេះ ក៏​ដូច​ជា​សម​គំនិត​នឹង​អំពើ​អាក្រក់​របស់​គេ​ដែរ។ ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​ជម្រាប​អ្នក​រាល់​គ្នា តែ​ខ្ញុំ​មិន​ចង់​សរសេរ​ផ្ញើ​មក តាម​រយៈ​ក្រដាស និង​ទឹក​ខ្មៅ​នេះ​ទេ គឺ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​រាល់​គ្នា និយាយ​ផ្ទាល់​មាត់​តែ​ម្ដង ដើម្បី​ឲ្យ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។ កូន​ចៅ​បង​ស្រី​របស់​លោក​ស្រី គឺ​បង​ស្រី​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​នោះ ក៏​សូម​ជម្រាប​សួរ​មក​លោក​ស្រី​ដែរ។

ចែក​រំលែក
អាន ២ យ៉ូហាន 1

២ យ៉ូហាន 1:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះវរ‌បិតា នឹង​ព្រះ‌រាជ‌បុត្រា​ផង បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ​នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា តែ​មិន​ចង់​សរសេរ​នៅ​ក្រដាស ដោយ​ទឹក​ខ្មៅ​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា ហើយ​នឹង​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​យើង​រាល់​គ្នា ចំរើន​បាន​ពោរ‌ពេញ​ឡើង ឯ​កូន​ចៅ​របស់​ប្អូន​ស្រី​រើស​តាំង​របស់​លោក​ស្រី ក៏​សូម​ជំរាប​សួរ​មក​លោក​ស្រី​ដែរ។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ យ៉ូហាន 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ