២ យ៉ូហាន 1:9-13

២ យ៉ូហាន 1:9-13 គកស១៦

អស់​អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​នៅ​ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​គ្មាន​ព្រះ​ទេ។ អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​បង្រៀន​នោះ អ្នក​នោះ​មាន​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា។ ប្រសិន‌បើ​អ្នក​ណា​មក​រក​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​សេចក្ដី​នេះ មិន​ត្រូវ​ទទួល​អ្នក​នោះ​មក​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​អ្នក​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​ជម្រាប​សួរមនុស្ស​បែបនោះ អ្នក​នោះ​ក៏​មាន​ចំណែក​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើនត្រូវ​សរសេរ​មក​អ្នក​រាល់​គ្នា តែ​ខ្ញុំ​មិន​ចង់​ប្រើ​ក្រដាស និង​ទឹក​ខ្មៅ​នោះ​ទេ គឺ​ខ្ញុំ​សង្ឃឹម​ថានឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ទល់​មុខ​វិញ ដើម្បី​ឲ្យ​អំណរ​របស់​យើងបាន​ចម្រើន​ពោរ‌ពេញ។ កូន​ៗ​របស់​បង​ស្រី​លោក​ស្រី គឺ​បង​ស្រី​ដែល​ព្រះ​រើស​តាំង ក៏​សូម​ជម្រាប​សួរ​មក​លោក​ស្រី​ដែរ។ អាម៉ែន។:៚

អាន ២ យ៉ូហាន 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ យ៉ូហាន 1:9-13