២ កូរិនថូស 3:5-6

២ កូរិនថូស 3:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។ ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ក្រឹត្យ‌វិន័យ*​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​ព្រះ‌វិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។

ចែក​រំលែក
អាន ២ កូរិនថូស 3