២ កូរិនថូស 13:5
២ កូរិនថូស 13:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
២ កូរិនថូស 13:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬ ថាព្រះយេស៊ូគ្រិស្តគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ!
២ កូរិនថូស 13:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ