២ កូរិនថូស 11:1-3
២ កូរិនថូស 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្តីចម្កួតជាមួយខ្ញុំបន្តិច។ ចូរទ្រាំជាមួយខ្ញុំចុះ! ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។ ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។
២ កូរិនថូស 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងប្អូនអត់ឱនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឲ្យខ្ញុំផង! ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ត*។ ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ* ចំពោះព្រះគ្រិស្តយ៉ាងនោះដែរ
២ កូរិនថូស 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើសិនណាជាអ្នករាល់គ្នានឹងទ្រាំទ្រ ចំពោះសេចក្ដីចំកួតរបស់ខ្ញុំបន្តិចទៅអេះ សូមអ្នករាល់គ្នាទ្រាំទ្រនឹងខ្ញុំចុះ ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុក ឲ្យមានប្ដីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ