២ របាក្សត្រ 7:12-14

២ របាក្សត្រ 7:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​យាង​មក​ជួប​ស្ដេច នៅ​ពេល​យប់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស​រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សម្រាប់​ធ្វើ​យញ្ញ‌បូជា។ កាល​ណា​យើង​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង កាល​ណា​យើង​បញ្ជា​ឲ្យ​កណ្ដូប​មក​ស៊ី​បំផ្លាញ​ស្រុក ឬ​ចាត់​ជំងឺ​រាត​ត្បាត​មក​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ផ្ទាល់ នាំ​គ្នា​បន្ទាប​ខ្លួន អធិស្ឋាន* និង​ស្វែង​រក​យើង ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្ដាប់​គេ​ពី​ស្ថាន​បរម‌សុខ* យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។

២ របាក្សត្រ 7:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ​នៅ​ពេល​យប់ មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សម្រាប់​យើង ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា។ បើ​កាល​ណា​យើង​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​យើង​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង នោះ​បើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​យើង ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​យើង​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។

២ របាក្សត្រ 7:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​សាឡូម៉ូន​នៅ​វេលា​យប់ មាន​បន្ទូល​ថា អញ​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សំរាប់​អញ ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង