១ ធីម៉ូថេ 6:17-21

១ ធីម៉ូថេ 6:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើល្អ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ ជា​មនុស្ស​មាន​ចិត្ត​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ចែក​រំលែក​ផង។ ធ្វើ​ដូច្នេះ គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ ដែល​ជា​គ្រឹះ​ដ៏​ល្អ ទុក​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ។ ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សម្ដី​ឡេះ​ឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹង​ទទែង​នៃ​សេចក្ដី​ដែល​គេ​ច្រឡំ​ហៅ​ថា ចំណេះ​ដឹង ក៏​មានអ្នក​ខ្លះ​ប្រកាន់​យក ហើយ​បាន​ឃ្លាត​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

១ ធីម៉ូថេ 6:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ‌ប្រាស់​នោះ​វិញ។ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​គេ​ធ្វើ​ជា​អ្នក​មាន​ផ្នែក​ខាង​បុណ្យ​ទាន ឲ្យ​គេ​មាន​ចិត្ត​ទូលាយ ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀតៗ ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់‌វង្ស​សម្រាប់​លោក​ខាង​មុខ ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។ ធីម៉ូថេ​អើយ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្ញើ​នឹង​អ្នក ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស​វាង​ពាក្យ​សម្តី​ឥត​ន័យ ឥត​ខ្លឹម‌សារ និង​ចៀស​វាង​ការ​ជជែក​ទាស់‌ទែង​អំពី​ចំណេះ​ក្លែង‌ក្លាយ។ មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

១ ធីម៉ូថេ 6:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ហាម‌ប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច។ ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ នឹង​ពាក្យ​ទទឹង‌ទទែង​នៃ​សេចក្ដី​ដែល​ក្លែង​ហៅ​ថា ចំណេះ​វិជ្ជា​ផង ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្ដី​ជំនឿ​ចេញ​ហើយ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ