១ ធីម៉ូថេ 6:17-21

១ ធីម៉ូថេ 6:17-21 គកស១៦

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើល្អ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ ជា​មនុស្ស​មាន​ចិត្ត​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ចែក​រំលែក​ផង។ ធ្វើ​ដូច្នេះ គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ ដែល​ជា​គ្រឹះ​ដ៏​ល្អ ទុក​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ។ ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សម្ដី​ឡេះ​ឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹង​ទទែង​នៃ​សេចក្ដី​ដែល​គេ​ច្រឡំ​ហៅ​ថា ចំណេះ​ដឹង ក៏​មានអ្នក​ខ្លះ​ប្រកាន់​យក ហើយ​បាន​ឃ្លាត​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

អាន ១ ធីម៉ូថេ 6