១ ធីម៉ូថេ 5:21-25

១ ធីម៉ូថេ 5:21-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សុំ​អង្វរ​អ្នក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ និង​នៅ​ចំពោះ​មុខ​ទេវតា* ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែ‌ផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បងប្អូន​ណា​ឡើយ។ កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ*។ កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​ឲ្យ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។ អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។ រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​ឡើយ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 5

១ ធីម៉ូថេ 5:21-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​នៅ​ចំពោះ​ពួក​ទេវតា​រើស​តាំង​ថា ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ។ កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ហើយ​កុំ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​ដទៃ​ឡើយ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។ កុំ​ផឹក​ទឹក​តែ​ទៀត​ឡើយ ចូរ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​បន្តួច​ផង ដោយ​ព្រោះ​ក្រពះ​របស់​អ្នក និងជំងឺ​ដែល​អ្នក​មាន​ជាញឹក​ញាប់។ អំពើ​បាប​របស់​មនុស្ស​ខ្លះ​លេច​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ មុន​ពេល​ជួប​ការ​ជំនុំ​ជម្រះ តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត នឹង​លេច​ឲ្យ​ឃើញ​តាម​ក្រោយ។ រី​ឯ​អំពើ​ល្អ ក៏​នឹង​លេច​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ទោះ​បើ​មិន​ទាន់​លេច​ឲ្យ​ឃើញ​ក៏​ដោយ ក៏​មិន​អាច​លាក់កំ​បាំង​បាន​ឡើយ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 5

១ ធីម៉ូថេ 5:21-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្ដី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ កុំ​ឲ្យ​ផឹក​ទឹក​តែ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​ផង ដោយ​ព្រោះ​ក្រពះ​អ្នក នឹង​រោគ​ដែល​អ្នក​មាន​ជា​ញយៗ អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជំរះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត បាន​មក​តាម​ក្រោយ ឯ​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ បើ​មាន​ការ​ល្អ​ណា​ដែល​មិន​ច្បាស់ នោះ​នៅ​តែ​លាក់​មិន​កំបាំង​ដែរ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 5