១ ធីម៉ូថេ 2:1-5

១ ធីម៉ូថេ 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ជា​ដំបូង​ខ្ញុំ​សូម​ដាស់​តឿន​ថា ចូរ​ទូល​សូម អធិស្ឋាន ទូល​អង្វរ ហើយ​ពោល​ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំង​អស់ សម្រាប់​ស្តេច និង​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខ​សាន្ត និងស្ងប់​ស្ងាត់ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ ហើយ​មាន​ជីវិត​ថ្លៃ​ថ្នូរគ្រប់​ជំពូក។ ដ្បិត​នេះ​ជា​ការ​ល្អ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​បាន​ស្គាល់​សេចក្ដី​ពិត។ ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូល​សូម​ព្រះ‌ជាម្ចាស់ អធិស្ឋាន* និង​អង្វរ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។ ត្រូវ​ទូល‌អង្វរ​សម្រាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​រូប ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​ចលាចល ទាំង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​អស់​ពី​ចិត្ត និង​មាន​ជីវិត​ថ្លៃ‌ថ្នូរ។ នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ‌សាន្ត ហើយ​ស្រគត់‌ស្រគំ ដោយ​កោត‌ខ្លាច ហើយ​ដោយ​នឹង‌ធឹង​គ្រប់​ជំពូក ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ ហើយ​គាប់​ព្រះ‌ហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ

ចែក​រំលែក
អាន ១ ធីម៉ូថេ 2