១ ធីម៉ូថេ 2:1-5

១ ធីម៉ូថេ 2:1-5 គកស១៦

ដូច្នេះ ជា​ដំបូង​ខ្ញុំ​សូម​ដាស់​តឿន​ថា ចូរ​ទូល​សូម អធិស្ឋាន ទូល​អង្វរ ហើយ​ពោល​ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំង​អស់ សម្រាប់​ស្តេច និង​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខ​សាន្ត និងស្ងប់​ស្ងាត់ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ ហើយ​មាន​ជីវិត​ថ្លៃ​ថ្នូរគ្រប់​ជំពូក។ ដ្បិត​នេះ​ជា​ការ​ល្អ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​បាន​ស្គាល់​សេចក្ដី​ពិត។ ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស

អាន ១ ធីម៉ូថេ 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ធីម៉ូថេ 2:1-5