១ ថេស្សាឡូនិក 4:3-6

១ ថេស្សាឡូនិក 4:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឲ្យ​បងប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។ ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។

១ ថេស្សាឡូនិក 4:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​អំពើ​សហាយ‌ស្មន់ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់​គ្រង​រូប​កាយ របស់​ខ្លួន ដោយ​បរិសុទ្ធ និង​ថ្លៃ​ថ្នូរ មិន​មែន​ដោយ​រំជួល​តាម​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។

១ ថេស្សាឡូនិក 4:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្ដី​កំផិត​ចេញ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ​ចេះ​រក្សា​អត្ត‌ភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រសើរ មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង