១ ថេស្សាឡូនិក 2:10-12

១ ថេស្សាឡូនិក 2:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ម្នាក់ៗ ដូច​ជា​ឪពុក​នឹង​កូន ដោយ​ទូន្មាន និង​លើក​ទឹក​ចិត្ត ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​ស័ក្តិសម​នឹង​ព្រះ ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះរាជ្យ និង​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។

១ ថេស្សាឡូនិក 2:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​បាន​រស់​នៅ​ជា​មួយ​បងប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បងប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ បងប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បងប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បងប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះអង្គ។

១ ថេស្សាឡូនិក 2:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​និមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន នឹង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។