១ ថេស្សាឡូនិក 1:5
១ ថេស្សាឡូនិក 1:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះដំណឹងល្អដែលយើងបាននាំមកប្រាប់អ្នករាល់គ្នា មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយព្រះចេស្តា និងដោយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងជាមនុស្សប្រភេទណាក្នុងចំណោមអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា។
១ ថេស្សាឡូនិក 1:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតយើងបាននាំដំណឹងល្អ*មកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ* និងមានចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តយ៉ាងណាសម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។
១ ថេស្សាឡូនិក 1:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា នឹងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សំរាប់នឹងជួយដល់អ្នករាល់គ្នា