១ ថែស្សាឡូនីច 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ
សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត។
ជំនឿ និង​គំរូ​របស់​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ថែស្សា‌ឡូនីច
2យើងតែង​តែ​អរ​ព្រះ‌គុណ​ព្រះ​ជា‌និច្ចសម្រាប់​អ្នក​រាល់​គ្នា ហើយ​តំណាល​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច 3ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ 4ដ្បិត​បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ​អើយ យើង​ដឹង​ថា ព្រះ​អង្គបាន​ជ្រើស​រើស​អ្នក​រាល់​គ្នា 5ព្រោះ​ដំណឹង​ល្អ​ដែល​យើង​បាន​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ត្រឹម​តែដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំងចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រភេទ​ណាក្នុង​ចំណោម​អ្នក​រាល់​គ្នា សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ 6អ្នក​រាល់​គ្នា​ក៏​បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះ‌អម្ចាស់ ដ្បិត​ទោះបើ​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​អំណរ មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធដែរ 7ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ 8ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ បានចេញ​ទៅ​គ្រប់​កន្លែង ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។ 9មនុស្ស​ជា​ច្រើន​បានរៀប​រាប់​អំពី​យើង ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង និង​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​រូប​ព្រះ មក​រក​ព្រះ​ដ៏​ពិត ដើម្បី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ 10ហើយ​រង់​ចាំ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេ‌ស៊ូវ ដែល​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក។

ទើបបានជ្រើសរើសហើយ៖

១ ថែស្សាឡូនីច 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល