១ សាំយូអែល 5:3-4
១ សាំយូអែល 5:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះស្អែកឡើង ពួកក្រុងអាសដូឌបានក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហិបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុនដាក់នៅកន្លែងដើមវិញ។ លុះស្អែកឡើង ពេលគេក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដីនៅចំពោះហិបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំងពីររបស់ព្រះដាកុន ក៏បាក់ដាច់នៅលើក្របទ្វារ សល់តែដងខ្លួនព្រះដាកុនប៉ុណ្ណោះ។
១ សាំយូអែល 5:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។ លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។
១ សាំយូអែល 5:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ លុះដល់ថ្ងៃស្អែកទៀត កាលគេក្រោកពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ាទៀត ហើយក្បាល នឹងដៃទាំង២នៃព្រះដាកុន ក៏បាក់ដាច់ នៅលើក្របទ្វារ សល់នៅតែតួព្រះដាកុនប៉ុណ្ណោះ