១ សាំយូអែល 5:3-4

១ សាំយូអែល 5:3-4 គខប

លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាស‌ដូឌ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​លើក​រូប​ព្រះ‌ដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។ លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះ‌ដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។