១ សាំយូអែល 31:4-5
១ សាំយូអែល 31:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកនេះ មកកាប់ចាក់ ហើយមើលងាយដល់យើង»។ ប៉ុន្តែ អ្នកកាន់គ្រឿងសស្រ្តាវុធរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះ ស្តេចសូលក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ ពេលអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គបានឃើញស្ដេចសូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ។
១ សាំយូអែល 31:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។ កាលសេនាកាន់គ្រឿងសស្ត្រារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។
១ សាំយូអែល 31:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទើបទ្រង់មានបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកកាប់ចាក់ ហើយមើលងាយដល់អញ តែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះសូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ កាលអ្នកកាន់គ្រឿងរបស់ទ្រង់បានឃើញថា សូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ