១ សាំយូអែល 28:7-8

១ សាំយូអែល 28:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​រក​ស្ត្រី​ណា​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ទៅ​សួរ​ទំនាយ​ពី​នាង» ពួក​អ្នក​បម្រើ​របស់​ទ្រង់​ទូល​ឆ្លើយ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប»។ នោះ​ស្តេច​សូល​បាន​ក្លែង​ខ្លួន ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ចេញ​ទៅ មាន​មនុស្ស​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ។ ស្ដេច​សូល​បាន​ទៅ​ជួប​ស្ត្រី​នោះ​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ចូល​រូប ហើយ​ខាប​យក​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក»។

១ សាំយូអែល 28:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បម្រើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេន-‌ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។ ព្រះ‌បាទ​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជា‌ជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។

១ សាំយូអែល 28:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ សូល​ទ្រង់​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ទៅ​រក​ស្រី​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​អញ​ចុះ ដើម្បី​ឲ្យ​អញ​បាន​ទៅ​សួរ​ទំនាយ​ពី​ស្រី​នោះ ពួក​អ្នក​បំរើ​ទ្រង់​ក៏​ទូល​ឆ្លើយ​ថា មើល​នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប។ នោះ​សូល​ទ្រង់​ក៏​ក្លែង​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចេញ​ទៅ មាន​មនុស្ស​២​នាក់​ទៅ​ជា​មួយ​ផង ក៏​បាន​ដល់​ទៅ​ស្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា សូម​ទាយ​ប្រាប់​ខ្ញុំ​ដោយ​នូវ​ខ្មោច​ចុះ ហើយ​សូម​ខាប​យក​អ្នក​១ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​មក​ឯ​ខ្ញុំ​ផង