១ សាំយូអែល 21:14-15
១ សាំយូអែល 21:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «អស់លោកបានឃើញច្បាស់ថា មនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ? តើយើងខ្វះមនុស្សឆ្កួតឬ បានជាអស់លោកនាំជននេះមកឲ្យសម្តែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងដំណាក់យើងទេ!»។
១ សាំយូអែល 21:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះបាទអ័គីសមានរាជឱង្ការទៅពួកមហាតលិកថា៖ «មើល៍! អ្នករាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកជួបយើង? តើយើងខ្វះមនុស្សឆ្កួតឬ បានជាអ្នករាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខយើងទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់យើងឬ?»
១ សាំយូអែល 21:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអ័គីសមានបន្ទូលទៅពួកមហាតលិកថា មើល ឯងរាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកឯអញធ្វើអី តើអញខ្វះមនុស្សឆ្កួតឬអី បានជាឯងរាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខអញទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់អញឬអី។